វិសាលភាព
Camregion.com គឺជាសេវាកម្មអនឡាញដែលរក្សាសិទ្ធិដោយ ខេមរីជិន គ្រុប។ យើងខ្ញុំទទួលស្គាល់ដោយការគោរពរក្សាសិទ្ធិឯកជនភាពរបស់អតិថិជនទាំងអស់ដែលបាននិងកំពុងស្វែងយល់បណ្តាញសេវាកម្មអនឡាញរបស់យើងខ្ញុំ។
សូមមេត្តាអាន អំពីគោលនយោបាយមុនពេលសម្រេចចិត្តប្រើប្រាស់ ឬក៏បញ្ចូលពត៌មានដែលទាក់ទងទៅនឹង ឯកជនភាពទៅក្នុងវិបសាយសេវាកម្មអនឡាញរបស់យើងខ្ញុំ។ បន្ទាប់អំពីលោកអ្នកបន្តដំណើរចូលមកក្នុងប្រពន្ធ័គ្រប់គ្រងរបស់យើងខ្ញុំ នោះមានន័យថា លោកអ្នកយល់ព្រម បើកចំហអោយប្រពន្ធ័ប្រតិបត្តិការយើងខ្ញុំ ថតយក និងរក្សាទុកពត៌មានឯកជនភាពដោយផ្អែកទៅលើគោលនយោបាយឯកជនភាពមួយនេះជាផ្លូវការ បើមិនដូច្នោះទេលោកអ្នកចាកចេញពីប្រពន្ធ័ប្រតិបត្តិការយើងខ្ញុំដោយក្តីអនុគ្រោះ។
បើសិនជាលោកអ្នកមានសំណួរអំពីគោលនយោបាយឯកជនភាពនេះ សូមផ្ញើសារមកកាន់ [email protected]។
ការប្រមូលទិន្នន័យ
លោកអ្នកអាចចូលមកក្នុង Camregion គ្រប់ពេលដោយមិនចំបាច់បញ្ចូល ពត៌មានដែលជាឯកជនភាពអ្វីទាំងអស់ ប៉ុន្តែប្រពន្ធ័ប្រតិបត្តិការយើងខ្ញុំអាចរក្សាការតភ្ជាប់កំព្យូទ័រដែលលោកអ្នកប្រើប្រាស់ រាប់ជាចំនួនចរាចរវិបសាយ ហើយកុំព្យូទ័រលោកអ្នកអាចទទួលបានការផ្សព្វផ្សាយ ឬក៏ពត៌មានផ្សេងទៀតដូចជាប្រជាសាស្ត្រ ការស្វែងរក។ល។
ដើម្បីចូលជាសមាជិករបស់ ខេមរីជិន យើងខ្ញុំត្រូវការពត៌មានឯកជាភាពរបស់លោកអ្នក បន្ទាប់ពីលោកអ្នកបំពេញបែបបទរួចហើយលោកអ្នកនិងក្លាយជាដៃគួសហការណ៍ហើយពត៌មានឯកជាភាពរបស់លោកអ្នកនិងរក្សាទុកនៅក្នុងប្រពន្ធ័ប្រតិបត្តិការរបស់ខេមរីជិនគ្រុប។
ពត៌មានឯកជាភាពរបស់លោកអ្នក ដែលចាំបាច់ក្នុងពេលបំពេញសំណុំបែបបទចូលជាដៃគូសហការមានដូចជា អ៊ីម៉ែល នាម កោត្តនាម ថ្ងៃខែឆ្នាំកំណើត ពាក្យសម្ងាត់ និងសកម្មភាពនៃការដោះដូរ ក្នុងការលក់ ឬទិញ ដូចជាអាសយដ្ឋាន ពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬក៏ដៃគូរសហការផ្សេងទៀតដែលពាក់ពន្ធ័ គឺអាស្រ័យទៅលើការបញ្ចូលដោយខ្លួនអ្នាកផ្ទាល់។
ការប្រើប្រាស់ទិន្ន័យ
គោលបំណងនៃការប្រមូលទិន្ន័យ គឺដើម្បីផ្តល់នូវសុវត្ថិភាព ប្រសិទ្ធិភាព និងការផ្លាស់ប្តូរបទពិសោធន៍។ សម្រាប់ការបំពេញបែបបទចូលជាដៃគូរសហការ នោះមានន័យថាលោកអ្នកយល់ព្រមអោយខេមរីជិនគ្រុប ប្រើបា្រស់ពត៌មានទាំងនោះដើម្បីជំនួយដល់ការបម្រើអតិថិជន ដំណោះស្រាយ សកម្មភាខុសច្បាប់ កំណែទម្រង់សេវាកម្ម ការផ្សព្វផ្សាយ ។ល។
ការបើកចំហពត៌មានឯកជនភាព
យើងខ្ញុំអាចផ្តល់ពត៌មានឯកជនភាពរបស់លោកអ្នកដើម្បីឆ្លើយតបទៅនិងវិធានការផ្លូចច្បាប់ ដើម្បីការពារយុត្តិធម៌ សុវត្តិភាព ដូច្នេះពត៌មានឯកជនភាពរបស់លោកអ្នកនិងត្រូវផ្តល់ជូនស្ថាប័នមានសមត្ថកិច្ច ឬភាគីដែលពាក់ពន្ធ័។
យើងខ្ញុំអាចនិងចែករំឡែកពត៌មានឯកជនភាពរបស់លោកអ្នកដល់ជំនួយការមុខជំនួញរបស់អ្នកដែលមានកិច្ចសន្យាស្របច្បាប់ មន្ត្រីរាជកាជាមួយដីកាផ្សេងៗ។
យើងមិនចែករំឡែកពត៌មានឯកជនភាពរបស់លោកអ្នកជាមួយមួយបណ្តាញទីផ្សារដទៃទេ។
ពត៌មានឯកជនភាពជាមួយខេមរីជិន
នៅពេលដែលការចុះឈ្មោះបានសម្រេចជាមួយខេមរីជិនតម្រូវឧ្យលោកអ្នកបង្កើតអត្តសញ្ញាណរបស់ខ្លួន ហើយអត្តសញ្ញាននោះនិងប្រើជាផ្លូវាការក្នុងខេមរីជិននិងជាសាធារណៈ។ ក្នុងករណីក្នុងការដេញថ្លៃ ខេមរីជិននិងបង្ហាញតួលេខដែលបានដេញថ្លៃ និងតម្លៃជាប្រាក់នៅពេលការដេញថ្លៃបានបញ្ចប់ ប៉ុន្តែពត៌មានឯកជនភាពមិនត្រូវបានបង្ហាញនោះទេ។
ពេលដែលោកអ្នកចូលមកកាន់វិបសាយខេមរីជិនតាមរយៈកុំព្យូទ័រសាធារណៈ ពត៌មានឯកជនភាពមួយចំនួនដូចជាអត្តសញ្ញាណអាចនិងបង្ហាញឡើងវិញនៅលើកុំព្យូទ័រដែលលោកអ្នកធ្លាប់បានប្រើប្រាស់កន្លងមក។ ដូច្នេះករណីនេះជាការទទួលខុសត្រួវផ្ទាល់ខ្លួនរបស់លោកអ្នក។
ប្រតិបត្តិការ ពិនិត្យឡើងវិញ និងការផ្លាស់ប្តូរពត៌មានឯកជនភាព
លោកអ្នកអាចប្រតិបត្តិការ ពិនិត្យឡើងវិញ និងការផ្លាស់ប្តូរពត៌មានឯកជនភាពដោយការចូលទៅក្នុងគណនីផ្ទាល់ខ្លួនរួចធ្វើការផ្លាស់ប្តូរ។ ប៉ុន្តែទិន្នន័យមួយចំនួនអាចផ្លាស់ប្តូរបានដោយស្ថាប័យបំរើអតិថិជនរបស់ខេមរីជិន។ តម្រូវអោយផ្តល់ពត៌មានជាក់លាក់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន។
ការបិតគណនី
ក្នុងករណីដែលលោកអ្នកសម្រេចបិតគណនី ខេមរីជិននិងលុបរាល់ពត៌មានឯកជនភាពយ៉ាងឆាប់រហ័យតាមដែលអាចធ្វើទៅបានអាស្រ័យទៅលើប្រតិបត្តិការ និងច្បាប់ទំលាប់របស់ក្រុមហ៊ុន។ យើងរក្សាពត៌មានឯកជនភាពពីការបិតគណនីក្នុងការអនុវត្តតាមច្បាប់ ដើម្បីការពារការបន្លំ ការជំពាក់ប្រាក់ឈ្នួល ដំណោះស្រាយជម្លោះ ការស្វែងរកដំណោះស្រាយ ការស៊ើបអង្កេត និងការចាត់ការតាមនិតិវិធីច្បាប់។