លក្ខន្តិកៈរបស់ខេមរីជិន
ស្វាគមន៍មកកាន់លក្ខន្តិកៈរបស់គេហទំពរ័ខេមរីជិន អរគុណសម្រាប់ចំណាប់អារម្មណ៍របស់លោកអ្នក។ យើងខ្ញុំគិតថាការបង្កើតលក្ខន្តិកៈនេះមានសារៈសំខាន់ ហើយក៏សូមអោយលោកអ្នកចូលរួមអនុវត្ត អោយមានប្រសិទ្ធិភាពខ្ពស់។
អំពីសេវាកម្ម
យើងខិតខំកែសម្រួលធ្វើឲ្យទីផ្សារអេឡិចត្រូនិចនេះមានសុវត្ថិភាពជាទីទុកចិត្ត
ខាងក្រោមនេះជាឧទាហរណ៍នូវមុខទំនិញឬសេវាកម្មជាប់បំរាមដូចជា៖ អំពើខុសច្បាប់ លួច ប្លន់ ឬរបស់សបរដែលមិនមានសុវត្ថភាព មិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាល នាំមកនូវហានិភ័យផ្សេងៗ។
លោកអ្នកគួរយល់ដឹងថា ខេមរីជិនអាចនិងបង្ហាញពត៌មានឯកជនភាពដូចមានចែងក្នុងវិសាលភាព មានដូចជា ឈ្មោះ ទូរសព្ទ័ ទំនាក់ទំនង ឬប្រវត្តិប្រតិបត្តិការនានា សកម្មភាពនៅលើគេហទំព័រខេមរីជិន ជូនចំពោះស្ថាប័នពាក់ពន្ធ័ក្នុងករណីមានអំពើល្មើសច្បាប់ណាមួយកើតឡើង។
ប្រតិបត្តិការទិញ
ប្រសិនបើលោកអ្នកឈ្នះនៅក្នុងការដេញថ្លៃ, យើងខ្ញុំនិងផ្តល់អ៊ីម៉ែល ឬលេខទំនាក់ទំនងទៅអោយអ្នកលក់ដើម្បីបន្តប្រតិបត្តិការទិញលក់អោយបានសម្រេច។ យើងខ្ញុំនិងជូនដំណឹងនូវ ការដេញថ្លៃទទួលបានជោគជ័យ ហើយបន្ទាប់មកលោគអ្នកត្រូវចំណាយប្រាក់ថ្លៃទំនិញ រូមបញ្ចូលថ្លៃសេវាកម្មផ្សេងៗតាមការឯកភាពរវាងភាគីទាំងពីរ។
ប្រសិនបើលោកអ្នកខកខានមិនបានចំណាយលើថ្លៃទំនិញ ហើយភាគីអ្នកលក់ស្នើរសុំអន្តរាគមន៏ពីខេមរីជិន, សហការីយើងខ្ញុំអាចនិងចូលរូមសម្របសម្រួល។ ខេមរីជិននឹងសិក្សាស្វែងយល់ដើម្បីឈានទៅរកការសម្រេចចិត្តដោយយោងទៅតាមកាលៈទេសៈជាក់ស្តែង។ ខេមរីជិនអាចផ្តល់ការព្រមាន ផ្អាក ឬបិតសិទ្ធិជាសមាជិករបស់លោកអ្នកដោយមិនចាំបាច់ផ្តល់ការព្រមានអ្វីឡើត។ ពេលដែលលោកអ្នកដាក់បញ្ចូលតម្លៃដេញថ្លៃ, ឈ្នោះនិងចំនួនតម្លៃដែលដាក់បញ្ចូល និងបង្ហាញជាសាធារណៈនៅលើទំនិញនោះតែម្តង។